ក្លឹប Crystal Palace ត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើចុងក្រោយរបស់ក្លឹប Arsenal ជុំវិញការចង់បានកីឡាករ Wilfried Zaha។ កីឡាករវ័យ ២៦ ឆ្នាំរងមន្ទិលសង្ស័យថាអាចនឹងផ្លាស់ទៅកាំភ្លើងធំ ខណៈក្រុមស្ករគ្រាប់ Everton ក៏បង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះដូចគ្នា។
យោងតាម The Independent បានចុះផ្សាយថា Arsenal បានទម្លាក់សំណើប្រមាណ ៥៥ លានផោន ជាមួយនឹងការផ្តល់ជូន Reiss Nelson នៅលក្ខខណ្ឌខ្ចីជើងនារដូវកាល ២០១៩/២០ ឲ្យទៅម្ចាស់ដី Selhurst Park ប៉ុន្តែនៅតែមិនអាចទាក់ចិត្តនាំយក Zaha មកបានដដែល។
បញ្ជាក់ថាកន្លងមកក្រុមឥន្ទ្រីយ៍ក៏ទើបតែជោគជ័យក្នុងការលក់ចេញ Aaron Wan-Bissaka ឲ្យទៅក្លឹបMan Utd បែបនេះសម្រាប់ Zaha ពួកគេអាចនឹងទុករំអុកថ្លៃខ្ពស់បន្តិច។
កន្លងទៅរូបគេក៏បានបង្ហាញខ្លួននៅ AFCON ២០១៩ ផងដែរ ហើយកាលពីរដូវកាលចាស់រកបាន ១០ គ្រាប់និង Assist ១០ លើកសម្រាប់ការបង្ហាញខ្លួន ៣៤ ប្រកួតនៅ Premier League។ ប្រភព: Sportsmole