Ronaldo ​រួច​ទោស ​ចំពោះ​រឿង​បទ​ល្មើស​ផ្លូវ​ភេទ​នៅ​សហរដ្ឋ​អាមេរិក​

កីឡាករ​ Cristiano Ronaldo ​នឹង​មិន​មាន​ទោស ឬ​ពិន័យ​អ្វី​នោះ​ទេ ចំពោះ​រឿង​បណ្ដឹង​នារី​ម្នាក់​ប្ដឹង​ពី​បទ​រំលោភ​ផ្លូវ​ភេទ​កាល​ពី​ឆ្នាំ​២០០៩ ​នៅ​សហរដ្ឋ​អាមេរិក។

ព្រះរាជអាជ្ញា​នៅ​អាមេរិក ​បាន​បញ្ជាក់​ថា​រឿង​ក្ដី​របស់ Ronaldo ​បាន​បញ្ចប់​ហើយ។ ដោយ​កីឡាករ Juventus ​គ្មាន​ទោស​ឡើយ ​ក្រោយ​ពី​មិន​អាច​រក​ទោស​កំហុស​របស់​គេ​ឃើញ ​តាម​អ្វី​ដែល​អ្នក​ស្រី Kathryn Mayorga ​ប្ដឹង ​ក្រៅ​ពី​មាន​រូបភាព​ប៉ុន្មាន​សន្លឹក​ក្នុង​ក្លឹប​កម្សាន្ត។ ដូច្នេះ​ការ​ប្ដឹង​របស់​អ្នក​ស្រី ដែល​ថា Ronaldo ​បាន​ចាប់​រំលោភ​ខ្លួន​នោះ គឺ​គ្មាន​ន័យ​ឡើយ។

“​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កីឡាករ​ Cristiano Ronaldo មិន​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​សង្ស័យ​ឡើយ។ ​ដូច្នេះ​គ្មាន​ការ​ចោទ​ប្រកាន់​អ្វី​កើត​ឡើង​ទេ​”។ ការ​ចេញ​ប្រកាស​ជា​ផ្លូវការ​របស់​ព្រះរាជអាជ្ញា​នៅ​អាមេរិក៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT