BR រង​ការ​រិះគន់ ​ក្រោយ​ប្រៀបធៀប​ស្ថិតិ​រវាង Zidane និង Bale នៅ Real Madrid

បន្ទាប់​ពី​រង​ភាព​រកាំរកូស​នូវ​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​លោក Zinedine Zidane បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ក៏​ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន​ហាក់​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​និង​ខ្លះ​ទៀត​គិត​ថា​វា​ជា​រឿង​ធម្មតា ​ព្រោះ​អនាគត​របស់ Bale ​ត្រូវ​បាន​គេ​ព្យាករណ៍​ដឹង​ជា​យូរ​ណាស់​មក​ហើយ។

យ៉ាងណាមិញ​ទៅ​មើល BRFootball ដែល​ជា​ទំព័រ​បាល់ទាត់​ល្បី​ឈ្មោះ​មួយ បាន​ចែកចាយ​នូវ​ស្ថិតិ​ប្រៀបធៀប​រវាង Zidane នាម​ជា​កីឡាករ​ធៀប​នឹង Gareth Bale អំឡុង​ពេល​លេង​ឲ្យ​ក្លឹប Real Madrid។

ក្នុង​នោះ ២២៧ ប្រកួត​របស់ Zidane ​រក​បាន ៤៩ គ្រាប់​និង Assist ៦៦ លើក​ឈ្នះ​ពាន ៦ លើក ខណៈ​ជំនាន់​ក្រោយ Gareth Bale ​រក​បាន ១០២ គ្រាប់​ក្នុង ២៣១ ប្រកួត បង្កើត​បាល់ Assist បាន ៦៥ លើក និង​ឈ្នះ​ពាន​សរុប ១៤ លើក។

ទៅ​មើល​ការ​បញ្ចេញ​មតិ​ជា​ច្រើន​នៅ​លើ​រូបភាព​មួយ​សន្លឹក​នោះ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដោយ​ជំទាស់​ថា​វា​ជា​ការ​ប្រៀបធៀប​មិន​សមស្រប ព្រោះ​គ្រា​ដែល Zidane លេង​ឲ្យ Real គឺ​គាត់​លេង​នៅ​តំណែង​បម្រើ​ប្រយុទ្ធ ហើយ​បែរ​ជា​យក​មក​ប្រៀបធៀប​ជាមួយ Bale ដែល​លេង​តំណែង​ប្រយុទ្ធ​ទៅ​វិញ។

ជាង​នេះ​អ្នក​ខ្លះ​ក៏​និយាយ​ដល់​សម័យ​កាល​ដែល Zidane នៅ​លេង គឺ​មិន​សមស្រប​នឹង​ការ​ប្រៀបធៀប​មក​ទល់​សម័យ​បច្ចុប្បន្ន​ដែល Bale កំពុង​ឈរ​ជើង ជាមួយ​តារា​ឆ្នើម​ជា​ច្រើន​រូប​ទៀត​នោះ​ទេ។ ប្រភព៖ BRFootball

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT