កីឡាករ Liverpool ​ចង់​បាន​រដូវ​កាល​មុន ​ផ្លាស់​ទៅ​លេង​នៅ Real Betis ​ហើយ​

Nabil Fekir ​កីឡាករ​ដែល Liverpool ​ចង់​បាន​រដូវ​កាល​មុន ពេល​នេះ​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Real Betis ​ហើយ​ក្នុង​កុងត្រា​៤​ឆ្នាំ ​តម្លៃ​ខ្លួន​២២​លាន​ផោន​។

ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​នេះ ​ជា​កីឡាករ​ដែល​ក្លឹប Liverpool ​តាម​ទិញ​ខ្លាំង​រដូវ​កាល​មុន ​ដោយ​ផ្ដល់​តម្លៃ​ដល់​ទៅ​ជាង​៦០​លាន​ផោន​ទៅ​ហើយ ប៉ុន្តែ Lyon ​មិន​ព្រម​លក់។ ស្រប​ពេល​រដូវ​កាល​នេះ​វិញ ​ហាក់​ដូចជា​ប្លែក​ខ្លាំង ព្រោះ​ក្រុម Real Betis ​ទិញ​រូបគេ​បាន​ត្រឹម​តែ​២២​លាន​ផោន​ប៉ុណ្ណោះ។ តម្លៃ​ខ្លួន​នេះ ហាក់​ដូចជា​ធ្លាក់​ឆ្ងាយ​ខ្លាំង​មែនទែន។

ការ​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​នេះ គឺ​ដោយសារ​តែ​សាមី​ខ្លួន​កីឡាករ​ផ្ទាល់​នៅ​សល់​កុងត្រា​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​រូបគេ​ក៏​មិន​ព្រម​បន្ដ​កុងត្រា​ទៀត​ដែរ។ ដូច្នេះ​ហើយ ​ក្រុម Lyon ​មាន​តែ​ជម្រើស​១​ប៉ុណ្ណោះ​គឺ​លក់​រូបគេ​ចេញ ដើម្បី​បាន​ប្រាក់​ខ្លះ​មក​វិញ ​ជា​ជាង​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចាកចេញ​ទៅ​ដោយ Free៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT