Zidane ​៖ ខ្ញុំ​មិន​ដែល ​មិន​គោរព​កីឡាករ​ណា​ម្នាក់​ទេ ​ជា​ពិសេស​ក្រុម​ Real Madrid ​

បញ្ហា Gareth Bale ​ត្រូវ​បាន​ក្លឹប Real Madrid ​កំពុង​ព្យាយាម​បញ្ចេញ​នោះ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​ខ្លះ​រិះគន់​ទៅ​លើ​ការ​និយាយ​ស្ដី​របស់ Zidane ​ថា​មិន​គោរព​ដល់​កីឡាករ​ទាល់​តែ​សោះ។

ចុងសប្ដាហ៍​កន្លង​ទៅ Zidane ​បាន​បញ្ជាក់​ថា Bale ​ត្រៀម​ចាកចេញ​ពី Real Madrid ​ហើយ ​ដោយ​ក្លឹប​កំពុង​ចរចា​លក់​រូបគេ​ចេញ​ឱ្យ​បាន​ឆាប់​រហ័ស។ លោក​បាន​បន្ដ​ទៀត​ថា Bale ​ចាកចេញ​នឹង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ សម្ដី​ទាំង​អស់​នេះ​ហើយ បាន​ជា​គេ​ចោទ​អ្នកចាត់ការ​បារាំង​នេះ​ថា​មិន​គោរព​ដល់​កីឡាករ​សោះ​ដែល​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន។

ជាមួយ​គ្នា​នេះ Zidane ​បាន​និយាយ​តប​វិញ​ថា​ខ្លួន​មិន​ដែល​គិត ​និង​មិន​គោរព​ទៅ​លើ​កីឡាករ​ណា​ម្នាក់​នោះ​ទេ ​ជា​ពិសេស​កីឡាករ​លេង​នៅ​ក្លឹប Real Madrid ​តែ​ម្ដង។ អ្នក​មាន​យល់​ច្រឡំ​ជាមួយ​សម្ដី​របស់​លោក ​ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​បញ្ជាក់​ពេល​នេះ គឺ​លោក​មិន​បាន​មិន​គោរព​ដល់ Bale ​នោះ​ទេ។ រូបគេ​ជា​កីឡាករ​Real Madrid ​ហើយ​ថ្ងៃ​នេះ​រូបគេ​នឹង​មក​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត។ ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ស្អែក អ្វី​ដែល​លោក​អាច​និយាយ​បាន​គឺ Bale ​ជា​កីឡាករ Real Madrid ៕ប្រភព៖ Dailymail

  • Zidane ​៖ ខ្ញុំ​មិន​ដែល ​មិន​គោរព​កីឡាករ​ណា​ម្នាក់​ទេ ​ជា​ពិសេស​ក្រុម​ Real Madrid ​