អ្នកចាំទី David de Gea ចង់ក្លាយជាប្រធានក្រុម Manchester United សម្រាប់រដូវកាលថ្មីខាងមុខ ជាមួយការតកុងត្រាថ្មីនៅ Old Trafford របស់គេ។
កីឡាករអេស្ប៉ាញកំពុងរៀបចំតកុងត្រានៅ Man Utd រហូតដល់ឆ្នាំ២០២៥ ដោយអាចនឹងឡើងតម្លៃពលកម្មដល់ ៣៧៥ ០០០ផោនក្នុង១សប្ដាហ៍សម្រាប់កុងត្រាថ្មី។ ជាមួយកុងត្រានេះដែរ រូបគេក៏អាចនឹងក្លាយជាប្រធានក្រុមថ្មីរបស់ក្រុមបិសាចក្រហមនេះដែរ ជាមួយបទពិសោធច្រើនឆ្នាំរបស់គេជាមួយក្រុម Man Utd កន្លងមក។
អ្នកចាំទីឆ្នើមខាងលើបាននិយាយថា៖ “ខ្ញុំធ្លាប់បានធ្វើជាប្រធានក្រុមប៉ុន្មានប្រកួតដែរ។ វាពិតជាមានអារម្មណ៍អស្ចារ្យខ្លាំងណាស់ ដែលអាចធ្វើជាប្រធានក្រុមដូចជា Manchester United នេះ។ វាជារឿងអស្ចារ្យ ច្បាស់ណាស់ប្រសិនបើខ្ញុំអាចមានឱកាសបានក្លាយជាប្រធានក្រុមនេះ។ វាជារដូវកាលទី៩ហើយសម្រាប់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាកីឡាករមានបទពិសោធច្រើនបំផុតក្នុងក្រុម”៕ប្រភព៖ Dailymail





