Juventus ​កំពុង​ទាក់ទង Neymar ​មក​ប្រយុទ្ធ​ចាប់​ដៃ​ជាមួយ Ronaldo ​

ក្រុម Juventus ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ទាក់ទង​សួរ​ថ្លៃ Neymar ​ពី​ក្រុម PSG ​ដើម្បី​នាំ​កីឡាករ​ប្រេស៊ីល​រូប​នេះ​មក​រួម​ក្រុម ​ចាប់​ដៃ​ប្រយុទ្ធ​ជាមួយ Cristiano Ronaldo ។

ម្ចាស់​ជើង​ឯក Serie A ​ខាង​លើ​នឹង​ផ្ដល់​តម្លៃ​ខ្លួន​ស្ទង់​១០០​លាន​ផោន​សម្រាប់ Neymar ​ហើយ​បូក​ផ្សំ​ជាមួយ​ការ​ថែម​កីឡាករ​របស់​ខ្លួន​ពី​លើ​ទៀត ដើម្បី​នាំ​យក​កីឡាករ​ឆ្នើម​មក​រួម​ក្រុម។ ដោយ​កីឡាករ​ដែល​ត្រូវ​ថែម​នោះ​មាន Paulo Dybala ​និង Blaise Matuidi ​។ ពួកគេ​ជា​ក្រុម​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ ត្បិត​អី​ក្រុម Barcelona ​​បាន​ដក​ថយ​ទៅ​ហើយ ​លែង​ចង់​បាន Neymar ​ទៀត ​ក្រោយ​ពី​ពួកគេ​ចុះ​កុងត្រា​យក Griezmann ​បាន។

ក្រុម​សេះ​បង្កង់​រដូវ​កាល​នេះ ​កំពុង​បង្ក​ព្យុះភ្លៀង​ច្រើន​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ។ ជាក់​ស្ដែង ពួកគេ​អាច​យក De Ligt ​មក​រួម​ក្រុម​បាន​ក្នុង​តម្លៃ​ខ្លួន​៦៣​លាន​ផោន ​បើ​ទោះ​ជា​ខ្សែ​ការពារ​រូប​នេះ ​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ក្រុម Barcelona ​ក៏​ដោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT