Rabiot៖ “លេង​ឲ្យ Juve នៅ​អ៊ីតាលី​លំបាក​ជាង​ការ​លេង​ឲ្យ PSG នៅ​បារាំង”

ក្លឹប​សេះ​បង្កង់ Juventus ​បាន​ព្រមព្រៀង​ក្នុង​ការ​នាំ​យក​កីឡាករ Adrien Rabiot ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន បន្ទាប់​ពី​កីឡាករ​បារាំង​បាន​ផុត​កុងត្រា​ជាមួយ​ក្លឹប​សេដ្ឋី Paris Saint-Germain។ ការ​មក​ដល់​របស់ Rabiot ​ហាក់​ធ្វើ​ឲ្យ​ក្លឹប​មាន​ក្តី​សង្ឃឹម​បន្ថែម​ទៀត សម្រាប់​ការ​ពង្រឹង​នៅ​តំបន់​បម្រើ​នា​រដូវ​កាល​ក្រោយ ២០១៩/២០។

ជជែក​ជាមួយ​សារព័ត៌មាន Corriere dello Sport ​កីឡាករ​ Rabiot បាន​ប្រៀបធៀប​កម្រិត​នៃ​ការ​លេង​ឲ្យ​ក្លឹប​អ៊ីតាលី​និង​ក្លឹប​នៅ​ប្រទេស​បារាំង​យ៉ាង​ដូច្នោះ​ថា៖ “វា​រាង​លឿន​បន្តិច​សម្រាប់​ការ​ប្រៀបធៀប​រវាង​បាល់ទាត់​អ៊ីតាលី​និង​បារាំង”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​អាច​និយាយ​បាន​ថា​នៅ Juventus ​គឺ​វា​លំបាក​ជាង​ច្រើន​ធៀប​នឹង​ការ​នៅ​បារាំង ពោល​គឺ​ការ​ដែល​យើង​លេង​នៅ​ទី​នេះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា ដោយ​ខ្ញុំ​មក​ Juventus ជា​ក្រុម​ដែល​មាន​ប្រវត្តិសាស្រ្ត​ល្អ​បំផុត តែ​ខ្ញុំ​ក៏​មិន​ដែល​និយាយ​ថា​ PSG ជា​ក្លឹប​ដែល​គ្មាន​ប្រវត្តិ​អស្ចារ្យ​អ្វី​នោះ​ដែរ”។

“ឥឡូវ​ខ្ញុំ​គឺ​ជា​កីឡាករ Juventus ដោយ​ខ្ញុំ​ចាំ​បាច់​ត្រូវ​គិត​ពី​អនាគត​នៅ​ទី​នេះ ទាំង​ដែល PSG នៅ​តែ​ជា PSG ​ហើយ​វា​ក៏ ជា​ផ្នែក​មួយ​នៃ​អតីតកាល​របស់​ខ្ញុំ​ផង​ដែរ”។ ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT