Antoine Griezmann បេក្ខភាពចំណូលថ្មីរបស់ក្លឹប FC Barcelona ដែលព្រមព្រៀងនៅតម្លៃខ្លួន ១២៥ លានអឺរ៉ូចាកចេញពី Atletico Madrid បានផ្តល់នូវបទសម្ភាសន៍ខ្លីៗមួយចំនួនជាមួយអ្នកសារព័ត៌មាន។
ត្បិតកន្លងទៅក្លឹបបិសាចក្រហម Man Utd ធ្លាប់បង្ហាញការចង់បានកីឡាករបារាំងរូបនេះក្តី ប៉ុន្តែសម្រាប់សាមីខ្លួន Griezmann បែរជាគាំទ្រដល់ Liverpool ដោយពោលពាក្យថា៖ “Liverpool សក្ដិសមនឹងឈ្នះពាន Premier League ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងឈ្នះវាម្តងទៀត”។
ជាងនេះគេក៏និយាយដល់ឈ្មោះមិត្តរួមទ្រនំនៅជម្រើសជាតិមួយរូប ដូច្នោះថា៖ “ខ្ញុំពិតជារីករាយនឹងការលេងជាមួយ Alexandre Lacazette ដោយគាត់ជាមិត្តភក្តិរបស់ខ្ញុំ យើងលេងរួមគ្នានៅជម្រើសជាតិ ហើយគេជាកីឡាករដ៏អស្ចារ្យ និងមានទេពកោសល្យពេញខ្លួនផងដែរ”។ ប្រភព៖ AF