Filipe Luis បង្ហើប​ដល់​ទ្រនំ​ថ្មី​មួយ ដែល​ចង់​ឲ្យ Neymar ផ្លាស់​ទៅ​ចូលរួម

Filipe Luis ថ្មីៗ​នេះ​ទើប​តែ​ឈាន​ដល់​ការ​ប្រកាស​ចែកផ្លូវ​ជាមួយ​ក្លឹប Atletico Madrid ហើយ​ទំនង​ជា​ត្រូវ​ទៅ​ចូលរួម​នៅ​ក្លឹប​ប្រទេស​ចិន​ណា​មួយ ដែល​រង់ចាំការប្រកាសផ្លូវការ។

យ៉ាងណាមិញ​ជជែក​ជាមួយ​សារព័ត៌មាន Cadena COPE និង Radio MARCA រូប​លោក​បាន​និយាយ​ដល់​រឿងរ៉ាវ​របស់ Neymar ដែល​កំពុង​ប្រេះស្រាំ​នៅ​លើ​ទីផ្សារ​ដោះដូរ។ Luis បាន​ប្រាប់​ថា៖ “ខ្ញុំ​ចង់​ឃើញ Neymar គាត់​បញ្ចប់​គ្រប់​យ៉ាង​ជាមួយ​ក្លឹប Barcelona ពោល​គឺ​ចង់​ឲ្យ​គាត់​រីករាយ​និង​លេង​អម​ជើង​ជាមួយ Lionel Messi”។

ខ្សែ​ការពារ​ស្លាប​ឆ្វេង​រូប​នេះ​បន្ថែម៖ “ខ្ញុំ​សង្ឃឹម​ថា​វា​ពិត​ជា​រឿង​ល្អ ដែល Neymar វិល​ត្រលប់​ទៅ Barcelona ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ថា​វា​មិន​ងាយស្រួល​នោះ​ដែរ”។

ជាង​នេះ Luis ក៏​ត្រូវ​បាន​គេ​សួរនាំ​ទាក់ទិន​រឿងរ៉ាវ James គ្រោង​ផ្លាស់​មក At ដោយ​លោក​និយាយ​ថា៖ “ការ​ដែល​មាន​កីឡាករ​ដូច​ជា James នៅ Atletico គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និយាយ​ទៅ​វា​មិន​អាក្រក់​អ្វី​នោះ​ទេ”។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT