ជំនួបជក់ចិត្តក្នុងសប្តាហ៍ទី១០ នៃលីគកំពូលកម្ពុជារវាងក្រុមវិសាខា និងបឹងកេត បានបញ្ចប់ដោយលទ្ធផលស្មើគ្នា១ទល់និង១។ លទ្ធផលចែកគ្នាម្នាក់មួយពិន្ទុនេះ លោក ហុក សុជីវន្តថា មកពីកូនក្រុមបាត់បង់ការយកចិត្តទុកដាក់មួយរយៈពេលខ្លី។
ភ្លាមៗក្រោយចប់ការប្រកួត អតីតគ្រូ U19 ជម្រើសជាតិរូបនេះ ថ្លែងថា សមាជិកវិសាខា បានភ្លាត់រៀបចំបាល់មិនបានល្អ ជាហេតុធ្វើឲ្យបឹងកេតអាចរកគ្រាប់បាល់ Set Play វាយបកយ៉ាងលឿន។
យ៉ាងណាក្តីលោកបន្តថា ពេញចិត្តនឹងការប្រឹងប្រែងរបស់កូនក្រុមដែលធ្វើបានល្អ។ អ្វីដែលសំខាន់ជាងនេះទៀត លោកនឹងសម្លឹងទៅការរៀបចំក្រុមត្រៀមប៉ះ សូលទីឡូ នៅសប្តាហ៍បន្ទាប់។
សរុបពិន្ទុត្រឹមសប្តាហ៍ទី១០នេះ វិសាខា នៅលេខ៣ មាន២០ពិន្ទុ។ ចំណែកបឹងកេត មាន២៤ពិន្ទុ ស្របពេលណាហ្គាវ៉ើលនៅកំពូលតារាងមាន២៥ពិន្ទុ។