ស្របពេលដែល Man City បានឈ្នះពានរង្វាន់ FA Cup និង Premier League ព្រមគ្នាកាលពីរដូវកាលចាស់ បែបនេះកៅអីសម្រាប់ក្រុមតតាំងពានរង្វាន់ Community Shield ក៏ត្រូវរុញឲ្យទៅក្រុមឈ្នះជើងឯករង PL នោះគឺហង្សក្រហម Liverpool។
ក្រុមទាំងពីរត្រូវតតាំងគ្នានៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ ពោលគឺថ្ងៃទី ៤ សីហា នៅឯកីឡដ្ឋាន Wembley Stadium។ មុនឈានដល់ការប្រកួតអ្នកចាត់ការលោក Jurgen Klopp ក៏បាននិយាយមិនលាក់បាំងថាតារាឆ្នើម Sadio Mane គឺពុំមានវត្តមានក្នុងការប្រកួតដ៏សំខាន់នោះឡើយ។
Klopp បាននិយាយមុននេះថា៖ “តាមពិតទៅពួកគេបាននឹងកំពុងសាទរនៅឯប្រទេសសេណេហ្គាល់ ហើយខ្ញុំក៏រីករាយ ព្រោះនេះបង្ហាញពីការឲ្យតម្លៃទៅលើជ័យជម្នះ ត្បិតឈរនៅចំណាត់ថ្នាក់ទី ២ ក៏វាល្អណាស់ដែរ”។
លោកបន្ត៖ “Mane គេកំពុងសម្រាកលំហែកាយ តែក៏មិនយូរពេកដែរ ដោយនឹងត្រលប់មកវិញនៅថ្ងៃទី ៥ សីហា ក្រោយការប្រកួតរវាង Man City ពោលគឺមានរយៈពេល ២ សប្តាហ៍”។ ប្រភព៖ BeSoccer