Barcelona ចង់​​ត​កុងត្រា​លើក​ទី ១០ ដល់ Messi ​បន្ថែម ២ ឆ្នាំ​ទៀត​លើ​កុងត្រា​ចាស់

យោង​តាម​សារព័ត៌មាន ESPN ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស FC Barcelona បាន​នឹង​កំពុង​រៀបចំ​ការ​ចរចា​ជាមួយ Lionel Messi ដើម្បី​បន្ត​កុងត្រា​ថ្មី​ដល់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ឲ្យ​ដល់​ឆ្នាំ ២០២៣។

សព្វថ្ងៃ​កុងត្រា​ចាស់​របស់​លោក​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ​៣០ ​មិថុនា ឆ្នាំ ២០២១ បែប​នេះ​ក្លឹប​ចង់​ឲ្យ M10 ឈរ​ជើង​លើស​ពី​ឆ្នាំ ២០២១ ពោល​គឺ​បន្ថែម ២ ឆ្នាំ​ទៀត​ដែល​ល្មម​ដល់​ Messi មាន​វ័យ ៣៦ ឆ្នាំ។

ប្រសិន​ការ​ចរចា​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ នោះ​គឺ​ជា​ការ​ចុះ​កុងត្រា​លើក​ទី ១០ ហើយ​រវាង​ភាគី​នៃ​ក្លឹប​កាតាឡាន់​និង Lionel Messi រាប់​តាំង​ពី​ចាប់​ផ្តើម​អាជីព​នា​ឆ្នាំ ២០០៤។ លោក Josep Maria Bartomeu នឹង​បើក​ការ​ជជែក​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​របស់​ Messi ដែល​ជា​ឪពុក​ផ្ទាល់​គឺ​លោក Jorge នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT