U-15 ភ្នំពេញក្រោន៣រូប ជាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ

យុវជន៣រូបរបស់ក្លិប ភ្នំពេញក្រោនរួមមានខ្សែការពារ មន រួង និងខ្សែប្រយុទ្ធ មន រិត, ចាន់ សិលា  ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ដើម្បីត្រៀមលក្ខណៈចូលរួមពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៥ឆ្នាំ (​AFF U-16 Championship 2019) នាខែសីហា ខាងមុខនេះ។

ពួកគេទាំងពីររូបបានជាប់ក្នុងបញ្ជីចុងក្រោយ ដែលទើបប្រកាសកាលពីព្រឹកមិញនេះ៖

មុនការប្រកាសជាផ្លូវការ ក្រុមកម្ពុជា បានប្រកួតមិត្តភាពពីរលើកជាមួយជម្រើសជាតិចិន ប៉ុន្តែមិនទទួលបានលទ្ធផលល្អឡើយ។ ក្នុងនោះការប្រកួតដំបូងចាញ់ ៧-០ និងបន្តចាញ់ ២-០ នៅការសមជើងលើកទី២។

ពានរង្វាន់ AFF U-16 Championship 2019 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ កក្កដា ដល់ថ្ងៃទី ៩ សីហា ឆ្នាំ២០១៩ នៅប្រទេសថៃ។ ដោយកម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងអូស្ត្រាលី៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT