Sarri ​ផ្ដល់​ឱកាស​ពិសេស Ronaldo ​​ចង់​លេង​តំបន់​ណា​ក៏​បាន​

Maurizio Sarri ​បាន​និយាយ​ថា​ខ្លួន​នឹង​ផ្ដល់​ឱកាស​ពិសេស​ដល់ Cristiano Ronaldo ​ដោយ​អាច​លេង​បាន​គ្រប់​តំបន់​ទាំង​អស់​នៅ​ក្រុម Juventus ។

Sarri ​បាន​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់ការ​ក្រុម​របស់ Juventus ​ហើយ។ ការ​ចូល​ដឹក​នាំ​រដូវ​កាល​ដំបូង​នេះ​ដែរ អតីត​អ្នកចាត់ការ​ក្រុម Chelsea ​បាន​លើក​ឡើង​ថា​លោក​ជឿ​ជាក់​លើ​សមត្ថភាព​របស់ Ronaldo ។ ដូច្នេះ​មិន​មាន​អ្វី​ប្លែក​ទេ ដែល​រូបគេ​នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម។ មួយ​វិញ​ទៀត ​បើ​តាម​សមត្ថភាព​របស់​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ​គេ​អាច​លេង​បាន​គ្រប់​តំបន់​ទាំង​អស់​ក្នុង​ក្រុម។

“Cristiano ​គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ក្រុម​របស់​យើង ដូច្នេះ​ខ្ញុំ​គិត​ថា​យើង​គួរ​តែ​រៀប​ចំ​ឱ្យ​បាន​ល្អ។ កីឡាករ​ក្នុង​ក្រុម​១០​នាក់​ទៀត ​គឺ​តែងតែ​លេង​តាម​តួនាទី​របស់​គាត់ ប៉ុន្តែ​សម្រាប់ Cristiano ​គាត់​អាច​ទៅ​គ្រប់​កន្លែង​នៅ​លើ​ទីលាន។ គាត់​ជា​កីឡាករ​ល្អ ​ហើយ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ឱ្យ​គាត់​អាច​លេង​បាន​គ្រប់​តំបន់​លើ​ទីលាន”។ សម្ដី Sarri ៕ប្រភព៖ Sport360

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT