• Thurman ​ចង់​សងសឹក​ជាមួយ Pacquiao ​ម្ដង​ទៀត​

    អ្នក​ប្រដាល់​អាមេរិក Keith Thurman  ​ចង់​ប្រកួត​សងសឹក​ដណ្ដើម​ខ្សែ​ក្រវាត់​ជាមួយ Manny Pacquiao ​វិញ ​ក្រោយ​ពី​ចាញ់​ដោយ​ពិន្ទុ​កាល​ពី​ម្សិលមិញ​នេះ​។

    Pacquiao ​បាន​យក​ឈ្នះ Thurman ​ដណ្ដើម​បាន​ខ្សែ​ក្រវាត់ WBA Super Welterweight។ ក្នុង​ការ​ប្រកួត​នោះ ត្រឹម​ទឹក​១​ប៉ុណ្ណោះ Thurman ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ទៅ​ហើយ ដោយសារ​តែ​ត្រូវ​១​ដៃ​ពេញ​របស់ Pacman ​ងើប​មិន​ចង់​រួច។ យ៉ាងណាមិញ ​កីឡាករ​អាមេរិក​នៅ​តែ​បន្ដ​ប្រកួត​បាន រហូត​ដល់​ចប់​១២​ទឹក ប៉ុន្តែ​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ទៅ​ហើយ។

    ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​អ្នក​ប្រដាល់​ទើប​ចាញ់​លើក​ទី​១​របស់​អាមេរិក​ខាង​លើ​ក៏​យល់​ស្រប​ថា​កីឡាករ​ហ្វីលីពីន​ឈ្នះ​ដែរ ប៉ុន្តែ​រូបគេ​ចង់​ប្រកួត​សងសឹក​វិញ​បើ​មាន​ឱកាស។ “ខ្ញុំ​ចង់​មាន​ការ​ប្រកួត​ម្ដង​ទៀត។ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​តតាំង​ជាមួយ​គាត់ ​ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​អស់​កម្លាំង​បន្តិច ប៉ុន្តែ​គាត់​មាន​បទ​ពិសោធ​លើ​សង្វៀន​ធំ​ៗ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​នៅ​ពី​ក្រោយ​គាត់​ទេ សម្រាប់​បទ​ពិសោធ​ប្រកួត”៕ប្រភព៖ Sports

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT