Kubo ៖ ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ផ្ដោត​លើ​ខ្លាំង​ដូច្នេះ​ទេ

Takefusa Kubo ​ដែល​គេ​និយម​ហៅ Messi ​ជប៉ុន ​បាន​និយាយ​ថា​ខ្លួន​មិន​ចង់​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ដូច្នេះ​ទេ ​សម្រាប់​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ឱ្យ​ក្រុម Real Madrid ។

កីឡាករ​ជប៉ុន​វ័យ​១៨​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​ឱ្យ​ក្រុម Real Madrid ​ឈុត​ធំ​តែ​ម្ដង ​ក្នុង​ការ​ប្រកួតទល់​ក្រុម Bayern Munich ​។ ត្បិត​តែ​មិន​អាច​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​មែន ​ប៉ុន្តែ​បុរស​មាឌ​ល្អិត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ទម្រង់​លេង​ល្អ ​ទាំង​វ័យ​ក្មេង​តែ​ម្ដង។

ជាមួយ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នេះ Kubo ​បែរ​ជា​ដាក់​ខ្លួន​ថា​មិន​ចង់​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លួន សរសើរ​ខ្លួន​ច្រើន​ពេក​នោះ​ទេ។ ដោយ​បច្ចុប្បន្ន​នេះ ​រូបគេ​គ្រាន់​តែ​ចង់​ព្យាយាម​ជួយ​ក្រុម​តាម​សមត្ថភាព​ដែល​មាន​ប៉ុណ្ណោះ ​មិន​ចង់​បាន​ល្បី​អ្វី​ឡើយ។ ជាក់​ស្ដែង​ការ​ប្រកួត​មិត្តភាព​ដំបូង​ដែល​បរាជ័យ ក៏​ខ្លួន​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ។

Kubo ​ជា​កីឡាករ​ជប៉ុន​ដំបូង​គេ​បាន​បង្ហាញ​ខ្លួនឱ្យ​ក្រុម Real Madrid ​​។ រូបគេ​ត្រូវ​បាន​ក្រុម​ដែល​ដឹក​នាំ​ដោយ Zidane ​ទិញ​យក​ក្នុង​តម្លៃ​ខ្លួន​ជាង​២​លាន​ដុល្លារ ​ហើយ​សាមី​ខ្លួន​ទទួល​បាន​តម្លៃ​ពលកម្ម​ជាង​១​លាន​ដុល្លារ​ផង​ដែរ​ក្នុង​១​រដូវ​កាល៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT