ក្រុមម្ចាស់ផ្ទះវិសាខា បានយកឈ្នះប្រផិតប្រផើយ ៤-៣ លើក្រុមភ្ញៀវភ្នំពេញក្រោន កាលពីយប់មិញ ក្នុងការប្រកួតសប្តាហ៍ទី១៦នៃលីគកំពូលកម្ពុជា។
ក្នុងនោះមានរឿងមិនអាចភ្លេចបានមួយចំនួនបានកើតឡើងក្នុងប្រកួតនេះ៖
ភ្នំពេញក្រោនពុំទាន់ឈ្នះវិសាខា៖ នេះជារដូវកាលទី២ ដែលក្លឹបមានមូលដ្ឋាននៅតំបន់ហ្រ្គេនភ្នំពេញឡើងមកលីគកំពូលកម្ពុជា។ ក្នុងការប៉ះគ្នា២ជើង រដូវកាលមុន ស្មើគ្នា ០-០ ម្តង និងម្តងទៀត វិសាខា ឈ្នះ ៣-១។ សម្រាប់រដូវកាល២០១៩នេះ ប៉ះគ្នាទាំងពីរជើង វិសាខា បានឈ្នះ ៣-១ និង ៤-៣។
អ្នកគាំទ្រច្រើនបំផុតក្នុងលីគ៖ ប្រហែលមានការបោះពាក្យទៅវិញទៅមកច្រើន លើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រយ៉ាងច្រើនមហាសាលធ្វើដំណើរទៅមើលការប្រកួតនេះ។ ស្ថិតិដែលប្រកាសដោយគណៈកម្មការប្រកួតមានចំនួន៥៥១២នាក់។ ក្រៅពីការប្រកួត ក៏មានការសម្តែងកំដរពីកញ្ញា ទេព បូព្រឹក្ស និងការរៀបចំឲ្យមានអ្នកទស្សនាមួយចំនួនមកពីខេត្តព្រៃវែងផងដែរ។
រឿងឌឺដងគ្នាមិនទាន់បញ្ចប់៖ ក្រោយប្តូរចូល ខ្សែបម្រើសក់ក្រហម ស៊ិន កក្កដា បានស៊ុតចូលក្រុមចាស់ដែលផ្តល់ឧកាសឲ្យខ្លួនផ្តើមអាជីពបាល់ទាត់។ គេបានដោះអាវលើកអបអរ ដូចទៅនិង Messi ដែរ។ ប្រការនេះ បានធ្វើឲ្យអ្នកគាំទ្រភ្នំពេញក្រោនខឹងសម្បាយ៉ាងខ្លាំងរហូតតាមផ្លែផ្កាលើបណ្តាញសង្គមថែមទៀត។ ក្រោយចប់ការប្រកួត គ្រូបង្គោល ស៊ុំ វណ្ណា បានបដិសេដមិនចាប់ដៃជាមួយលោក ហុក សុចិត្រា ដែលជាអ្នកចាត់ការវិសាខា។ ចំណុចតបនេះ បានធ្វើឲ្យអ្នកគាំទ្រលើបណ្តាញសង្គមរឹះគន់គួរសមផងដែរ។
លទ្ធផលគូផ្សេងទៀតប្រចាំសប្តាហ៍នេះ៖
https://www.facebook.com/officialcambodianleague2005/photos/a.1861938687357831/2376942869190741/?type=3&theater