Jiangsu ​ជា​ក្លឹប​ចិន​មួយ ​ដែល​កំពុង​ចរចា​យក Bale ​ទៅ​

Jiangsu Suning ​គឺ​ជា​ក្លឹប​ចិន​មួយ​ដែល​កំពុង​ដំណើរ​ការ​ចរចា​យក​ខ្សែ​ប្រយុទ្ធ Gareth Bale ​មក​រួម​ក្រុម ​ក្រោយ​ពី​ក្លឹប Real Madrid ​ចង់​បញ្ចេញ​រូបគេ​កាន់​តែ​​ខ្លាំង​ទៅ។

កាល​ពី​ម្សិលមិញ​នេះ Zidane ​បាន​បង្ហើប​ថា​ក្លឹប Real Madrid ​កំពុង​រៀប​ចំ​ឯកសារ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ផ្ទេរ​របស់ Gareth Bale ​បាន​ចេញ​កាន់​តែ​ឆាប់​ៗ​ខាង​មុខ​នេះ។ ដោយ​ក្នុង​នោះ ​គេ​ដឹង​ថា​មាន​ក្លឹប​នៅ​ចិន​មួយ​ឈ្មោះ​ថា Jiangsu Suning ​មាន​ភាគរយ​ខ្ពស់​ជាង​គេ ដោយ​កំពុង​តែ​ចរចា​យក​កីឡាករ​វែល​នេះ​ហើយ។ អ្វី​ដែល​សំខាន់​ទៀត​នោះ ក្លឹប​ចិន​ខាង​លើ​នេះ​ហាន​ឱ្យ Bale ​នូវ​ប្រាក់​ពលកម្ម​ដល់​ទៅ​ជាង​១​លាន​ដុល្លារ​ឯ​ណោះ​ក្នុង​១​សប្ដាហ៍ ប្រសិន​បើ​រូបគេ​ព្រម​មក​មែន។

Bale ​ជា​កីឡាករ​ម្នាក់​ដែល​មាន​ទំនាស់​ច្រើន​មែនទែន​ជាមួយ​អ្នក​ចាត់ការ Zidane ​។ បុរស​បារាំង​បាន​ប្រកាស​ដាក់​រូបគេ​លក់​តាំង​ពី​ចុង​រដូវ​កាល​មុន ​ប៉ុន្តែ​មិន​ទាន់​បាន​លក់​ចេញ​ទេ ​ព្រោះ​ក្លឹប​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ពេក​៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT