Zlatan ​ចង់​បាន​កីឡាករ​ទំនេរ​ជើង​នៅ PSG ​ឲ្យ​មក​ចូលរួម​នៅ MLS

តារា​ឆ្នើម​នៅ​ក្លឹប LA Galaxy គឺ​ Zlatan Ibrahimovic ​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ស្នើ​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​របស់ Paris Saint-Germain ដែល​ទើប​តែ​បញ្ចប់​កុងត្រា​នៅ​បិទ​រដូវ​កាល ២០១៨/១៩។

នោះ​គឺ​ខ្សែ​ប្រយុទ្ធ​បារាំង Hatem Ben Arfa ដែល​កំពុង​ទំនេរ​ជើង​លើ​ទីផ្សារ​ដោះដូរ ក្រោយ​ផុត​កុងត្រា​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។ បុរស​វ័យ ៣២ ឆ្នាំ​ក៏​រង​ការ​ចង់​បាន​ពី​ក្លឹប​អេស្ប៉ាញ​មាន​ដូច​ជា Real Betis, Leganes និង Espanyol នេះ​បើ​តាម​សារព័ត៌មាន L’Equipe ចុះ​ផ្សាយ​កន្លង​មក។

ប្រភព​ដដែល​ក៏​សង្កត់​ធ្ងន់​ថា​លោក​ព្រះ Zlatan ក៏​ចង់​បាន​ខ្ញី​ចាស់​រូប​នេះ​ឲ្យ​ទៅ​ចូលរួម​នៅ LA Galaxy ជាមួយ​ខ្លួន​ផង​ដែរ ព្រោះ​មើល​តាម​គុណភាព​លេង​គឺ​នៅ​យក​ជា​ការ​បាន។ មិន​ត្រឹម​តែ​ក្លឹប​នៅ​អេស្ប៉ាញ​ដោយ​សូម្បី​តែ Frankfurt និង Borussia Monchengladbach ក៏​ចាប់​អារម្មណ៍​លើ Hatem ដូច​គ្នា នេះ​អាច​នឹង​ជា​រឿង​លំបាក​មួយ​ដែល​យើង​នឹង​ឃើញ​លទ្ធផល​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ប្រភព៖ Soccerladuma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT