(VDO) ហង្ស​បាក់​ស្លាប​នៅ​ជំនួប​កម្តៅ​សាច់​ដុំ ត្រូវ​ចាញ់ Sevilla ១-២

នៅ​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ទើប​បញ្ចប់​មុន​នេះ​បន្តិច Liverpool ​បាន​រង​បរាជ័យ​ក្រោម​លទ្ធផល ១-២ ទល់​នឹង​ក្លឹប​អេស្ប៉ាញ Sevilla។

គ្រាប់​បាល់​ដំបូង​ធ្វើ​បាន​ដោយ​កីឡាករ Nolito នៅ​នាទី ៣៧ មុន​ពេល​យុវជន Divock Origi របស់​ហង្ស​តាម​ស្មើ​នៅ​នាទី ៤៤។ ការ​វាយ​សម្រុក​រវាង​ក្រុម​ទាំង​ពីរ​បន្ត​ឥត​ឈប់​រហូត​ដល់​ចុង​ម៉ោង​នាទី ៩០ គ្រា​ដែល Alejandro Pozo បំបែក​យក​ឈ្នះ​សម្រាប់​ Sevilla មួយ​គ្រាប់​បន្ថែម​ទៀត។ ក្នុង​ការ​ប្រកួត​នោះ​ដែរ ក៏​មាន​ការ​លើក​កាត​ក្រហម​សម្រាប់ Joris Gnagnon។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=Tl5ukWSxcyE

បញ្ជាក់​ថា​នៅ​ប្រកួត​បន្ទាប់ Liverpool នឹង​ត្រូវ​តតាំង Sporting នា​ថ្ងៃ​ទី ២៥ ​កក្កដា មុន​តតាំង​ក្រុម​ខ្លាំង Napoli នា​ថ្ងៃ​ទី ២៨ កក្កដា​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ។​

  • (VDO) ហង្ស​បាក់​ស្លាប​នៅ​ជំនួប​កម្តៅ​សាច់​ដុំ ត្រូវ​ចាញ់ Sevilla ១-២