(VDO) Kane ស៊ុត​បាល់​ចុង​ម៉ោង យក​ឈ្នះ​គ្រាប់​បាល់ Ronaldo នៅ​ពាន ICC

ប្រកួត​បើក​ឆាក​ពាន​រង្វាន់​មិត្តភាព International Champions Cup រវាង​ Juventus និង Tottenham កាល​ពី​ល្ងាច​ម្សិលមិញ​បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ២-៣ ដែល​មាន់​ខ្នាយ​មាស​បាន​យក​ឈ្នះ​បាល់​ចុង​ម៉ោង​សម្រេច​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Harry Kane។

ក្នុង​ចំណោម​ការ​ស៊ុត​ ១២ លើក​របស់​សេះ​បង្កង់ ចំ​គោលដៅ ៥ លើក សម្រេច​បាន ២ លើក​ដោយ​កីឡាករ​ Gonzalo Higuain និង Cristiano Ronaldo ​ស្រប​ពេល​មាន់​ខ្នាយ​មាស​ចំ​គោលដៅ ៥ លើក ​ស៊ុត​បាន ៣ គ្រាប់ បំបែក​ដោយ Erik Lamela, Lucas Moura និង Harry Kane នៅ​នាទី ៩០+៣។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=_Kl7X5F2idw

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT