Pacquiao ​ថា​ឆ្នាំ​ក្រោយ​ខ្លួន​នឹង​ឡើង​សង្វៀន​ម្ដង​ទៀត​

Manny Pacquiao ​បាន​បញ្ជាក់​ថា​ឆ្នាំ​ក្រោយ​ខ្លួន​នឹង​ឡើង​សង្វៀន​ប្រកួត​ម្ដង​ទៀត ​ដោយ​មិន​ទាន់​គិត​ដល់​រឿង​ចូល​និវត្តន៍​នោះ​ទេ។Pacquiao ​ទើប​តែ​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​អាមេរិក​ Keith Thurman​ មុន​នេះ​ដណ្ដើម​យក​ខ្សែក្រវាត់​ WBA (super) welterweight។ ​ការ​ប្រកួត​នេះ​ជក់​ចិត្ត​ខ្លាំង​មែនទែន ព្រោះ​ថា​អ្នក​ទាំង​ពីរ​នេះ​មិន​មែន​ជា​អ្នក​ដែល​ពូកែ​រត់​នោះ​ទេ ពោល​គឺ​តែងតែ​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្ដង។ យ៉ាង​ណា​មិញ ​ចប់​លទ្ធផល ១២​ទឹក​ពេញ ​ស្ដេច​ប្រដាល់​នៅ​អាស៊ី Pacquiao ​យក​ឈ្នះ​អ្នក​ខ្លាំង​អាមេរិក ​បាន​ដោយ​ពិន្ទុ។

ក្រោយ​ពី​យក​ខ្សែ​ក្រវាត់​បាន​ហើយ ​កីឡាករ​ហ្វីលីពីន​ខាង​លើ​បាន​និយាយ​ថា​ខ្លួន​គោរព​ដល់​ដៃ​គូ Thurman ព្រោះ​រូបគេ​ជា​អ្នក​ខ្លាំង​ម្នាក់។ រូបគេ​ជា​កីឡាករ​ប្រដាល់​ល្អ​ម្នាក់ ​ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ។ សម្រាប់​ខ្លួន​លោក​វិញ ចប់​ការ​ប្រកួត​នេះ​ទៅ​នឹង​ត្រលប់​ទៅ​ប្រទេស​វិញ ​ហើយ​អាច​នឹង​ត្រលប់​ចូល​សង្វៀន​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ៕

ប្រភព៖ Boxingscene

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT