លោក Zidane អ្នកចាត់ការក្រុម Real Madrid បានបញ្ជាក់ថាអនាគតរបស់ Gareth Bale នៅតែមិនច្បាស់ដដែលនៅក្លឹប Real Madrid ។កីឡាករវ័យ៣០ឆ្នាំគ្មានក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួតមិត្តភាពកាលពីព្រឹកមិញនេះឡើយ បើទោះជារូបគេមិនមានបញ្ហារបួសអ្វីក៏ដោយ។ កត្តានេះហើយ ទើបបានជាមានគេចោទសួរថាតើមានអ្វីកើតឡើងបន្ដទៀតសម្រាប់អនាគតរបស់កីឡាករវែលរូបនេះ។
លោក Zidane ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ “គ្មានបញ្ហាអ្វីជាមួយ Bale ឡើយ ហើយខ្ញុំក៏មិននិយាយអ្វីទៀតដែរ។ គ្រប់យ៉ាងសុទ្ធតែអាចកើតឡើង គាត់នៅសល់កុងត្រា ដូច្នេះយើងត្រូវរង់ចាំមើលបន្ដទៀត ប៉ុន្តែស្ថានការណ៍របស់ Bale គ្មានអ្វីប្រែប្រួលឡើយចាប់តាំងពីខែមិថុនាមក”៕
ប្រភព៖ DailyMail



