វរ​ហើយ! Zidane ​ប្រកាស​មុខ​សារព័ត៌មាន​ថា​ក្លឹប​កំពុង​លៃលក​លក់​ចេញ​តារា​ឆ្នើម​មួយ​រូប

ថ្លែង​ក្រោយ​ការ​ប្រកួត​ទល់ Bayern Munich នៅ​ពាន​រង្វាន់ International Champions Cup ​អ្នកចាត់ការ​ក្លឹប Real Madrid លោក Zinedine Zidane ​បាន​បង្ហើប​ដល់​ការ​ចាកចេញ​របស់​កីឡាករ​កំពូល​មួយ​រូប​ដែល​បាន​រួមរស់​ជាមួយ​ក្លឹប​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

 

នោះ​គឺ Gareth Bale ដែល​ជា​តារា​ឆ្នើម​កំពុង​ធ្លាក់​កូដ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ជជែក​មុខ​អ្នក​សារព័ត៌មាន​លោក Zidane មាន​ប្រសាសន៍​ថា៖ “ក្លឹប​កំពុង​ព្យាយាម​លក់​ចេញ Gareth Bale ហើយ​យើង​នឹង​បាន​ឃើញ​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ”។

លោក​បន្ត៖ “ការ​ដែល Gareth Bale មិន​ស្ថិត​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​ក្លឹប​កំពុង​បើក​ការ​ចរចា​ពី​ការ​ចាកចេញ​របស់​គេ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ឆាប់ៗ​នេះ ព្រោះ​វា​ល្អ​សម្រាប់​អ្នក​រាល់​គ្នា ដោយ​វា​មិន​មែន​ជា​បញ្ហា​បុគ្គល​រវាង Gareth នោះ​ទេ”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT