ស្ដេចប្រដាល់ហ្វ៊ីលីពីន Manny pacquiao នៅបន្តភាពខ្លាំងរបស់ខ្លួន តាមរយៈការផ្តល់បរាជ័យលើកដំបូងឲ្យអ្នកប្រដាល់អាមេរិក Keith Thurman គ្រងខ្សែក្រវាត់ WBA (super) welterweight នាមុននេះបន្តិច។
ទោះឈានដល់វ័យជាង៤០ឆ្នាំ ប៉ុន្តែ Pacman នៅតែធ្វើបានល្អ តាមរយៈការម៉ាត់ច្បាស់ៗទៅលើ Thurman។ នៅទឹកទី១១ សមាជិកព្រឹទ្ធសភាររូបនេះមានឪកាសសម្រុកផ្តួល Thurman ថែុំទៀត ប៉ុន្តែសល់ពេលតិចពេកក៏ចប់ទឹក។ យ៉ាងណា នៅទឹកទី១២ ដែលជាទឹកចុងក្រោយ លោកហាក់ធ្លាក់កម្លាំងច្រើន ធ្វើឲ្យដៃគូសងវិញបានគួរសម។ ចុងក្រោយ Manny pacquiao បានឈ្នះពិន្ទុ។
នេះជាខ្សែក្រវ៉ាត់ទី៨របស់លោក ក្នុងប្រភេទទម្ងន់ផ្សេងៗគ្នា ក្នុងអាជីពដែលគិតមកទល់ពេលនេះវាយឈ្នះបាន៦១ដង ស្មើ២ ចាញ់៧ដង។
https://www.facebook.com/antonio.culbreath/videos/10156740396608759/

