Real Madrid ​បើក​ឆាក​មិត្តភាព ​ចាញ់ Bayern ​៣-១​

ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​នេះ ​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ៣-១ ​នៅ​លើ​ទឹក​ដី​អាមេរិក។ក្នុង​ការ​ប្រកួត​មិត្តភាព​ព្រឹកមិញ​នេះ ក្រុម Real Madrid ​បាន​បរាជ័យ​ទៅ​ហើយ ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ៣-១។ នា​ការ​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល​នេះ​ដែរ ​ក្រុម​របស់​លោក Zidane ​បាន​ប្រើ​ប្រាស់​កីឡាករ​ក្មេង​ៗ ​និង​ផ្លាស់​ប្ដូរ​ចូល​លេង​ច្រើន ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ។ ខណៈ​ដែល​ក្រុម Bayern Munich ​វិញ ក៏​ដូច​គ្នា ​តែ​ពួកគេ​ហាក់​ធ្វើ​បាន​ល្អ​ជាង Real Madrid។ការ​ប្រកួត​នេះ​ដែរ លោក Zidane ​ចាត់​ទុក​កូន​ក្រុម​ម្នាក់​ៗ​បាន​បញ្ចេញ​សមត្ថភាព​រៀង​ខ្លួន ដើម្បី​ស្វែង​រក​ឱកាស​ប្រជែង​កៅអី​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ៕

ប្រភព៖ International Champions Cup

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT