Roma ​ចង់​ខ្ចី​ជើង Higuain ​ម្ដង ​ឱ្យ​ថ្លៃ​៥,៤​លាន​ផោន​ទៅ Juventus ​

ក្រុម Roma ​ចង់​ខ្ចី​ជើង Gonzalo Higuain ​ពី​ក្រុម Juventus ​១​រដូវ​កាល ក្នុង​តម្លៃ​ខ្លួន ៥,៤​លាន​ផោន ​ហើយ​គេ​រំពឹង​ថា​នឹង​សម្រេច​ការ​ខ្ចី​ជើង​នេះ​ឆាប់​ៗ។

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​នេះ ​ហាក់​មិន​មាន​សំណាង​សោះ តាំង​ពី​ផ្លាស់​មក​លេង​នៅ​ក្លឹប Juventus ​មក ពោល​គឺ​រូបគេ​ត្រូវ​បាន​ក្លឹប​ខ្ចី​ជើង​២​រួច​មក​ហើយ។ ក្រុម​ទី​១​ដែល​ខ្ចី​ជើង​គេ គឺ AC Milan ​បន្ទាប់​មក Chelsea ​ទៀត។ ​ដោយសារ​តែ​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន ទើប​ក្លឹប​ដែល​ខ្ចី​ជើង​នោះ​បញ្ជូន​រូបគេ​មក​ក្លឹប​ចាស់ Juventus ​វិញ។ ទើប​ហាត់​ជាមួយ​ក្រុម​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់​តែ​មាន​ដំណឹង​ថា​ក្រុម​សេះ​បង្កង់​ចង់​ឱ្យ​ក្លឹប Roma ​ខ្ចី​ជើង​គេ​ទៅ​ទៀត​ហើយ។

ប្រភព​នៅ​អ៊ីតាលី​បញ្ជាក់​ការ​ខ្ចី​ជើង​ទៅ​លើក​នេះ ​ក្រុម Roma ​នឹង​ឱ្យ​ទៅ Juventus ​៥,៤​លាន​ផោន ​ជាមួយ​កុងត្រា​មួយ​ថា​បើ​លេង​ល្អ ​នឹង​ទិញ​ដាច់​តែ​ម្ដង​ក្នុង​តម្លៃ​ខ្លួន​២៤​លាន​ផោន​ក្រោយ​ចប់​រដូវ​កាល​ថ្មី​ខាង​មុខ។ សាមី​ខ្លួន​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា Juventus ​យល់​ព្រម​ចំពោះ​សំណើ​នេះ​ហើយ៕ប្រភព៖ Dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT