De Ligt ​៖ ខ្ញុំ​សម្រេច​ចិត្ត​មក Juventus ​មុន​ពេល​ជួប Ronaldo ​ទៅ​ទៀត​

ខ្សែ​ការពារ De Ligt ​បាន​បញ្ជាក់​ថា​រូបគេ​សម្រេច​ចិត្ត​ផ្ទេរ​មក​លេង​នៅ Juventus ​មុន​ពេល​បាន​ជួប Cristiano Ronaldo ​ទៅ​ទៀត។

ខ្សែ​ការពារ​វ័យ​ក្មេង​ផ្លាស់​មក​លេង​នៅ​អ៊ីតាលី​ក្នុង​តម្លៃ​ខ្លួន​៦៣​លាន​ផោន។ ក្រោយ​ពី​ចុះ​កុងត្រា​នេះ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន ជឿ​ថា​គេ​មក​ដោយសារ​តែ​មាន​ការ​បញ្ចុះបញ្ចូល​ពី​សំណាក់​កីឡាករ Ronaldo ​គ្រា​ដែល​ពួកគេ​បាន​ជួប​និយាយ​គ្នា​ក្នុង​ការ​ប្រកួត UEFA Nations League ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​នៅ​ពេល​នោះ អតីត​កីឡាករ Real Madrid ​បាន​ហៅ​កីឡាករ Ajax ​នេះ​មក​រួម​ក្រុម​នៅ Juventus ។​

ដើម្បី​កុំ​ឱ្យ​មាន​អ្នក​ឆ្ងល់​ច្រើន​ទៀត សាមី​ខ្លួន​បាន​ចេញ​មុខ​មក​បញ្ជាក់​ឱ្យ​ច្បាស់​ចំពោះ​រឿង​ខាង​លើ។ De Ligt ​ថា​រូបគេ​សម្រេច​មក​លេង​នៅ Juventus ​នេះ​មុន​ពេល​បាន​ជួប Ronaldo ​ទៅ​ទៀត។ ស្រប​ពេល​លោក Sarri ​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់ការ​ក្រុម ​បាន​ទូរសព្ទ​ទៅ​គេ ​ក៏​ធ្វើ​ឱ្យ​ខ្លួន​កាន់​តែ​ពេញ​ចិត្ត​សម្រាប់​ការ​លេង​នា​រដូវ​កាល​ក្រោយ​នេះ៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT