បឹងកេត ជួបអង្គរថៃហ្គឺ គូជក់ចិត្តលីគកំពូលកម្ពុជាថ្ងៃនេះ នៅ Cambodia Airways Stadium

ក្រុមប៉ះគ្នាមិនឈ្នះមិនចាញ់កាលពីជើងទី១ បឹងកេតអែហ្វស៊ី នឹងបើកទ្វារកីឡដ្ឋាន Cambodia Airways របស់ខ្លួនទទួលភ្ញៀវអង្គរថៃហ្គឺ វេលាម៉ោង ៣:៣០នាទីរសៀល ដោយមានផ្សាយផ្ទាល់ដោយ BTV។

ក្រុមទាំង២បានត្រឹមស្មើគ្នា ១-១ កាលពីថ្ងៃទី០៧ ខែមេសាកន្លងទៅ។ ចំពោះជើងទី២នេះ លទ្ធផលអាចនឹងប្រែប្រួល ត្បិតក្រុមទាំង២បានប្តូរកីឡាករល្អៗមួយចំនួនមកចូលក្រុមដូចគ្នា។

ថៃហ្គឺ ចុងក្រោយបានឈ្នះកំពង់ចាម ៤-០ ។ ពួកគេរក្សាកំណត់ត្រាល្អដោយឆ្លងកាត់១៥សប្តាហ៍ឈ្នះ១០ ស្មើ៣ និងចាញ់២។ បច្ចុប្បន្ន កំពុងឈរនៅចំណត់ថ្នាក់លេខ៣ មាន៣៣ពិន្ទុតាមពីក្រោយក្រុមលេខ២ណាហ្គាវ៉ើលតែ១ពិន្ទុប៉ុណ្ណោះ។

ចំណែក បឹងកេត កំពុងត្រូវការពិន្ទុដើម្បីស្តារមុខមាត់ ដែលធ្វើពុំសូវបានល្អនៅជើងទី១។ ពួកគេឈរលេខ៥មាន៣០ពិន្ទុ ពីការឈ្នះ៩ស្មើ៣ចាញ់៣។ យ៉ាងណា នៅជើងទី២នេះ គេបាននាំចូល Kenta និង វឌ្ឍនាកា ដែលធ្វើឲ្យប្រព័ន្ធប្រយុទ្ធខាងលើមានភាពមុតស្រួចជាងមុន។

ក្រៅពីគូនេះ សប្តាហ៍ទី១៦នៃ MCL ក៏មានការប្រកួតជក់ចិត្តជាច្រើនដូចជា៖

Posted by Metfone Cambodian League on Friday, July 19, 2019

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT