នេះ​មូលហេតុ Ozil ​ប្ដូរ​ម៉ូដ​សក់​ស ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​

Mesut Ozil ​បាន​ប្ដូរ​ពណ៌​សក់​ទៅ​ជា​ស ​ដែល​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ងឿង​ឆ្ងល់​ជា​ខ្លាំង ​ត្បិត​អី​ពី​ដើម​មក​រូបគេ​មិន​ងាយ​លេង​ម៉ូដ​សក់​ពណ៌​ឡើយ។

សម្រាប់​ហេតុផល​ដែល​ធ្វើ​ឱ្យ​កីឡាករ Arsenal ​ប្ដូរ​ពណ៌​សក់​នេះ គឺ​ដោយសារ​តែ​រូបគេ​បាន Challenge ​ចាញ់​មិត្ត​រួម​ក្រុម Lacazette ​លើ​ការ​ប្រកួត​ទាត់​បុក​របា​ទី។ មិន​ត្រឹម​តែ​គេ​ម្នាក់​ទេ ​កីឡាករ​ដទៃ​ទៀត​ដូចជា ​Shkodran Mustafi ​និង ​Sead Kolasinac ​ក៏​ត្រូវ​ប្ដូរ​ពណ៌​សក់​ដែរ ក្រោយ​ពី​លេង​ចាញ់​កីឡាករ​Lacazette។ ជាមួយ​ពណ៌​សក់​នេះ​ដែរ ​មិត្ត​រួម​ក្រុម ​Pierre-Emerick Aubameyang ​បាន​ចំអន់ Ozil ​ថា​ចម្លង់​តាម​កីឡា​ការិនី Megan Rapinoe ​របស់​អាមេរិក ដែល​ទើប​ឈ្នះ World Cup ​នារី​កាល​ពី​កន្លង​ទៅ​នេះ។

កត្តា​នេះ​ហើយ​ទើប​បាន​ជា​សាមី​ខ្លួន​ចេញ​មុខ​មក​បញ្ជាក់ ​ព្រោះ​មិន​មែន​ទៅ​ចម្លង​តាម Rapinoe ​អ្វី​ឡើយ។ បច្ចុប្បន្ន​សមាជិក​ក្រុម Arsenal ​កំពុង​ហ្វឹកហាត់​ជុំ​គ្នា ប្រកួត​មិត្តភាព ​ដើម្បី​ត្រៀម​លេង​រដូវ​កាល​ថ្មី​ខាង​មុខ។ គោលដៅ​ក្រុម​កាំភ្លើង​ធំ​ចង់​មាន​វត្តមាន​លេង UEFA Champions League ​វិញ ​ក្រោយ​ពី​ខកខាន​អស់​៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT