• FA ​កំពុង​ស៊ើប​រឿង Sponsor ​លើ​អាវ​ក្រុម Huddersfield ​

    សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​កំពុង​ស៊ើប​អង្កេត​ចំពោះ​រឿង Sponsor ​ឡើង​អាវ​របស់​ក្រុម  Huddersfield ដែល​បាន​ពាក់​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​នេះ។

    ក្រុម  Huddersfield ​ទើប​ចុះ​កុងត្រា​លើ​ដៃគូ​សហការ​ថ្មី Paddy Power ​កាល​ពី​សប្ដាហ៍​មុន​នេះ ​ហើយ​ក៏​បាន​ធ្វើ​ឯកសណ្ឋាន​ថ្មី​ដែល​មាន​ពាក្យ  Paddy Power ​ភ្លាម ​សម្រាប់​ការ​ប្រកួត​មិត្តភាព​ដើម​សប្ដាហ៍​នេះ​ដែរ។ ​ជាមួយ Logo ​យ៉ាង​វែង​នៅ​លើ​អាវ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ទេ ​ហើយ​ក៏​មាន​ការ​រិះគន់​ខ្លាំង​ណាស់​ដែរ។ ​រហូត​ដល់​មាន​ការ​ស្នើ​សុំ​ទៅ​ខាង FA ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​ឱ្យ​ស៊ើប​ចំពោះ​ការ​ចុះ​កុងត្រា​នេះ​ដែរ។

    បើ​តាម​ច្បាប់​ដែល​បាន​ចែង​ក្នុង​លីគ​អង់គ្លេស Sponsor ​ទាំង​អស់ ​អាច​មាន​ទំហំ​ត្រឹម​២៥០​សង់ទីម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​នៅ​លើ​ឯកសណ្ឋាន​ក្លឹប​នៅ​ផ្នែក​ខាង​មុខ​។ ដូច្នេះ​ហើយ ​បើ​មើល​ទៅ​រូបភាព​របស់​អាវ​ក្រុម Huddersfield ​អាច​នឹង​លើស​ទំហំ​កំណត់​នេះ​ហើយ៕ប្រភព៖ Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT