Man Utd ​បញ្ជូន​អ្នក​ថែ​ស្មៅ​ទៅ​សៀងហៃ ​ដើម្បី​រៀប​ចំ​ទីលាន​ប្រកួត​មិត្តភាព​ទី​នោះ​

ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​បញ្ជូន​អ្នក​ថែ​ស្មៅ​ទៅ​ក្រុង​សៀងហៃ ប្រទេស​ចិន ​ដើម្បី​រៀប​ចំ​ទីលាន​ប្រកួត​ឱ្យ​បាន​ស្ដង់ដារ មុន​ការ​ប្រកួត​មិត្តភាព​ឈាន​ចូល​មក​ដល់​។

​ក្រុម​ Man Utd ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ទល់​ក្រុម Spurs ​នៅ​ទីលាន​ Hongkou Stadium ​ក្រុង​សៀងហៃ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​នេះ​។ ដោយសារ​តែ​ទីលាន​នោះ ​មិន​មាន​ស្ដង់ដារ ទើប​ក្រុម Man Utd ​បាន​ហៅ​អ្នក​ថែ​ស្មៅ​មក​មើល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដើម្បី​ឱ្យ​មាន​ស្ដង់ដារ ខ្លាច​ធ្វើ​ឱ្យ​កីឡាករ​លេង​ទៅ​មាន​បញ្ហា​របួស។ ខណៈ​ដែល​ក្រុម​ភាគ​ច្រើន ​លេង​នៅ​ប្រទេស​ចិន ​មាន​បញ្ហា​រឿង​ស្មៅ​ទីលាន​នេះ​ឯង។

ក្រោយ​ពី​ការ​ប្រកួត​ជាមួយ Spurs ​នេះ​ហើយ ​ក្រុម Man Utd ​ក៏​មាន​ការ​ប្រកួត​មិត្តភាព​ទល់​ក្រុម Dortmund ​១​ប្រកួត​ទៀត​នៅ​កីឡដ្ឋាន​សៀងហៃ​នេះ​ដែរ។ ដោយ​ទីលាន​នោះ​ក៏​អន់​ដែរ ​ហើយ​ត្រូវ​កែកុន​បន្ថែម​ទៀត​ដោយ​អ្នក​ជំនាញ​ថែ​ស្មៅ​ពី​អង់គ្លេស​ផ្ទាល់​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT