ក្រោយ​ចរចា​គ្នា Zidane ​បង្ហើប​ថា Bale ​អាច​បន្ដ​នៅ Real Madrid ​ទៀត​បាន​

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Gareth Bale ​អាច​បន្ដ​លេង​នៅ Real Madrid ​ទៀត​បាន​នា​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ជួប​ប្រជុំ​គ្នា​រួច​មក​។

អ្នក​ចាត់ការ Zidane ម្ចាស់​ក្លឹប Florentino Perez ​និង​ប្រធាន​ចាត់ការ​ទូទៅ Jose Angel Sanchez ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​ដើម្បី​កំណត់​គោល​ដៅ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ ​និង​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន​ផង​ដែរ។ ក្នុង​នោះ​ពួកគេ​ក៏​បាន​ពិភាក្សា​ពី​អនាគត​របស់ Gareth Bale ​ផង​ដែរ។ ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ទៀត​ថា​ក្រោយ​ជំនួប​នោះ​ហើយ គេ​អាច​សន្និដ្ឋាន​បាន​ថា Bale ​អាច​នឹង​បន្ដ​លេង​ឱ្យ​ក្រុម Real ​បន្ដ​ទៀត ​ត្បិតអី​កីឡាករ​នេះ​គ្មាន​គម្រោង​ចាកចេញ​ទៅ​ណា​ទេ។

ទន្ទឹម​គ្នា​នឹង​ការ​នៅ​បន្ដ​របស់ Bale ​នេះ​ដែរ ​លោក Perez ​ក៏​ពិចារណា​រក​វិធី​ដើម្បី​នាំ​យក Pogba ​ពី​ក្រុម Man Utd ​តាម​ការ​ស្នើ​សុំ​របស់​លោក Zidane ​ផង​ដែរ។ ​អ្វី​ដែល​ពិបាក​សម្រាប់ Real Madrid ​ក្នុង​ការ​យក​កីឡាករ​បារាំង​នេះ ព្រោះ​បិសាច​ក្រហម​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ពេក ​ដល់​១៨០​លាន​ផោន​ឯ​ណោះ ​ដែល​ជា​តម្លៃ​ខ្ពស់​ខ្លាំង​មែនទែន​សម្រាប់​តំណែង​ខ្សែ​បម្រើ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT