ចាន់ រតនា ប៉ះដៃគូធ្លាប់មានឈ្មោះដណ្តើមខ្សែក្រវ៉ាត់នៅ ONE Championship

ចាន់ រតនា នឹង​ឡើង​សង្វៀន ONE Championship ជាថ្មី នាថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ២០១៩ ក្នុង​ព្រឹត្តិការណ៍ ONE: DREAMS OF GOLD នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

ដៃគូរបស់គេគឺ Gustavo ជា​អតីត​ជើងឯក​ចំបាប់​នៅ Pan-American ដែល​ធ្លាប់​ប្រឡូក​ក្នុង​អាជីព MMA ១០ដង ឈ្នះ ៨ដង និងចាញ់​តែ ២ដង​ប៉ុណ្ណោះ។ ដោយសារ​កំណត់ត្រា​ល្អនេះហើយ ទើប​ធ្វើ​ឲ្យ ONE Championship ជ្រើសរើស​កីឡាករ​វ័យ ៣២ឆ្នាំរូបនេះ ចូល​ប្រកួត​ដណ្ដើម​ជើងឯក​ ONE Flyweight World Grand Prix កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ។

ចំណែក ចាន់ រតនា ធ្លាប់​ប្រកួត​ ៩ដង ឈ្នះ ៦ដង និងចាញ់៣ដង ក្នុង​នោះ ៥ដងជា​ជ័យជម្នះ​នៅ ONE Championship។ ប្រកួត​ចុងក្រោយ អ្នកប្រដាល់​គុនខ្មែរ មកពីក្លឹបសិល្បៈរូបនេះ ប្រកួតឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT