ផ្អើល​ទាំង​ព្រឹក Barca ដាក់​សំណើ​កីឡាករ ២ រូប​បូក​ប្រាក់​រយ​លាន​ដូរ​យក Neymar

យោង​តាម​សារព័ត៌មាន Sky Sport Germany បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​សម្រាប់​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពិ​មាន​របាយការណ៍​ថា​ក្លឹប FC Barcelona កំពុង​ដាក់​សំណើ​ទាមទារ​យក Neymar ជាមួយ​ថ្នូរ​កីឡាករ ២ រូប​របស់​ខ្លួន​និង​ប្រាក់​បន្ថែម ១០០ លាន​អឺរ៉ូ។

ក្នុង​ចំណោម​កីឡាករ ៥ រូប​សុទ្ធ​សឹង​ជា​បេក្ខភាព​កំពូល​មាន​ហាងឆេង​ខ្ពស់​លើ​ទីផ្សារ​ដែល​អាច​រើស​យក ២ រូប​មាន​ដូច​ជា Coutinho, Dembele, Rakitic, Semedo និង Malcom។ បែបណាមិញ​សម្រាប់​ការ​ឆ្លើយតប​របស់ PSG មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ ដោយ​ត្រឹម​រង់ចាំ​ការ​ឆ្លើយតប​ជា​លើក​ទី​ពីរ ព្រោះ​សំណើ​លើក​ទី​មួយ​បាន​ដាក់​កញ្ចប់​ថវិកា​ត្រឹម ៤០ លាន​អឺរ៉ូ។

បញ្ជាក់​ថា​ថ្មីៗ​នេះ​ក៏​ល្ហិចល្ហៀង​ថា​ភ្នាក់ងារ​របស់ Neymarដែល​ជា​ឪពុក​បង្កើត​កន្លង​ទៅ​បាន​ហោះ​ទៅ​ដល់​ទឹកដី​អ៊ីតាលី​ដើម្បី​ចូល​ចរចា​ជាមួយ​ក្លឹប Juventus ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ទៅ​ចាប់​ដៃ CR7 ប៉ុន្តែ​ចម្លើយ​ប៉ុន្មាន​ភាគរយ​ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ដូច​គ្នា។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT