Matthijs de Ligt បានផ្លាស់មកចូលរួមជាមួយក្លឹបសេះបង្កង់ Juventus សម្រាប់ត្រៀមបើករដូវកាល ២០១៩/២០ បន្ទាប់ពីចាយពេលជាច្រើនឆ្នាំនៅ AFC Ajax និងបង្ហាញភាពជោគជ័យជាច្រើនលើឆាកអន្តរជាតិ។
តាមរយៈការជជែកដល់ហេតុផលដែលរូបគេព្រមផ្លាស់មកចូលរួមនៅអ៊ីតាលី ត្បិតអីមានក្លឹបនៅអេស្ប៉ាញតាមទាមទារចង់បាន ត្រូវ De Ligt ប្រាប់ថា៖ “វាជាការសម្រេចចិត្តដ៏លំបាក ដោយខ្ញុំមានជម្រើសច្រើន ហើយត្រូវជ្រើសយកមួយដែលគិតថាល្អបំផុត”។
ខ្សែការពារវ័យ ១៩ ឆ្នាំបន្ថែម៖ “ប៉ុន្តែខ្ញុំស្រលាញ់ពីការរៀបចំប្រព័ន្ធការពាររបស់បាល់ទាត់អ៊ីតាលី ហើយវាក៏ជាកត្តាដែលធ្វើឲ្យខ្ញុំជម្រើសមកទីនេះផងដែរ ជាងនេះក៏មាន idol ជាច្រើននៅអ៊ីតាលីដូចជា Baresi, Maldini, Nesta និង Scirea ជាដើម”។ ប្រភព៖ Marca



