Cuadrado៖ “បើ​កីឡាករ​ R.Madrid រូប​នេះ ព្រម​ចាកចេញ​មក​អ៊ីតាលី​គឺ​ល្អ​បំផុត​ហើយ”

Juan Cuadrado បាន​ជជែក​ជាមួយ​អ្នក​សារព័ត៌មាន​ជុំវិញ​អនាគត​របស់​ខ្លួន​នៅ​ក្លឹប Juventus និង​មិត្ត​រួម​ទ្រនំ​នៅ​ជម្រើស​ជាតិ James Rodriguez ទាក់ទិន​រឿងរ៉ាវ​គ្រោង​ចាកចេញ​ពី​ក្លឹប Real Madrid។

កាល​ពី​រដូវ​កាល​ចាស់ Cuadrado សឹង​តែ​គ្មាន​មុខ​លើ​ទីលាន ក្រោយ​ជួប​បញ្ហា​របួស ហើយ​ក៏​រំពឹង​ទុក​នឹង​អាច​ស្រោចស្រង់​ត្រលប់​មក​វិញ​នា​រដូវ​កាល​ក្រោយ ២០១៩/២០។ ថ្លែង​ប្រាប់ II Mattino រូប​គេ​បញ្ជាក់​ថា៖ “ខ្ញុំ​រីករាយ​នៅ Juventus ដោយ​គ្រួសារ​របស់​ខ្ញុំ​ក៏​រីករាយ​ដូច​គ្នា ហើយ​យើង​គិត​តែ​ពី​រឿង​រស់នៅ Turin តែ​ប៉ុណ្ណោះ។

គេ​បន្ត​ជុំវិញ​អនាគត​របស់ James ទៅ​ចូលរួម​នៅ Napoli ដូច្នោះ​ថា៖ “សម្រាប់ James ​ការ​មក​ចូលរួម​នៅ​អ៊ីតាលី​គឺ​ល្អ​បំផុត ដោយ​គ្រប់​ក្រុម​ពិត​ជា​រីករាយ​ស្វាគមន៍​កីឡាករ​ដូច​ជា​រូប​គាត់ ខណៈ​យើង​ម្នាកៗ​ក៏​ដឹង​ច្បាស់​ពី​ការ​លេង​ដ៏​ល្អ​របស់​គាត់​ផង​ដែរ”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT