[ផ្លូវការ] Atletico ​បន្ត​យក​បាន​កីឡាករ​ថ្មី លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ

[post-views]

ក្លឹប Atletico Madrid ​បាន​បន្ត​ជោគជ័យ​ក្នុង​ការ​នាំ​យក​កីឡាករ​ចំណូល​ថ្មី Mario Hermoso របស់​ក្លឹប Esplnyol លើ​កុងត្រា​ពេញ​ថ្លៃ​រយៈ​ពេល ៥ ឆ្នាំ។

ខ្សែ​ការពារ​ថ្មីថ្មោង​រូប​នេះ​បាន​ចាកចេញ​ពី Espanyol ​ក្រោយ​ចំណាយ​ពេល​បាន ៥៩ ប្រកួត​នា​ពីរ​រដូវ​កាល​មុន មាន ៥៤ លើក​នៅ LaLiga ​និង ៥ លើក​ផ្សេង ទៀត​នៅ Copa del Rey។ អំឡុង​ពេល​លេង​ឲ្យ RCD ​រូប​គេ​រក​បាន ៤ គ្រាប់​និង​ក្លាយ​ជា​ចំណែក​កីឡាករ​ដ៏​សំខាន់​មួយ​រូប​ប្រចាំ​ក្រុម។

កាល​ពី​រដូវ​កាល​ចាស់​បុរស​វ័យ ២៤ ឆ្នាំ​បាន​លេង​នៅ​តំបន់​ការពារ​កណ្តាល​ច្រើន​ខ្លាំង​បំផុត ប៉ុន្តែ​គេ​ក៏​មាន​សមត្ថភាព​អាច​លេង​ឱប​ស្លាប​ឆ្វេង​ស្តាំ​ដូច​គ្នា។ បញ្ជាក់​ថា​កន្លង​ទៅ At Madrid ​ក៏​ទើប​តែ​ចុះ​ហត្ថលេខា​យក​បាន​កីឡាករ​កំពូល​មាន Joao Felix និង Kieran Triappier។

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT