ក្លឹប​អ៊ីតាលី​រ៉េរ៉​លែង​ចង់​ហ៊ាន​លូក ក្រោយ​តារា​ឆ្នើម United ម្នាក់ ឡើង​តម្លៃ​ខ្ពស់​ពេក

ក្លឹប Inter Milan ​បាន​រាយការណ៍​ថានៅតែបន្ត​ព្យាយាម​ចុះ​ហត្ថលេខា​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លឹប​បិសាច​ក្រហម Mancheseter United ​ដែល​មាន​តម្លៃ​ថ្លៃ​ដល់​ទៅ ៨៣ លាន​អឺរ៉ូ​ឬ​ជាង ៩៣ លាន​ដុល្លារ។ នេះ​បើ​តាម​សារព័ត៌មាន Gazzetta dello Sport។

ម្តង​ជា​ពីរ​លើក​បាន​ធ្វើ​ឲ្យ​ការ​ដាក់​សំណើ​របស់​ក្លឹប​នៅ​អ៊ីតាលី [Inter] ហាក់​ចាប់​ផ្តើម​បាត់បង់​ការ​ធ្វើ​ចិត្ត ដោយ​សារ​បិសាច​ក្រហម​បាន​ដំឡើង​ថ្លៃ​កីឡាករ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​ជ្រុល។ ជម្រើស​បន្ទាប់​ដែល Inter អាច​នឹង​ពិចារណា​គឺ​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ Edinson Cavani ជំនួស​វិញ ប្រសិន​ណា​តម្លៃ​ខ្លួន​ Lukaku នៅ​តែ​មិន​ធ្លាក់​បែប​នេះ។

រំឭក​ថា​នា​រដូវ​កាល​បន្ទាប់ គ្រប់​គ្នា​មិន​រំពឹង​ទុក​ថា​បុរស​សម្បុរ​ខ្មៅ​មាឌ​ធំ Lukaku អាច​មាន​ឱកាស​បង្ហាញ​មុខ​ច្រើន​នោះ​ទេ ពោល​គឺ​ព្យាករណ៍​ថា​លោក Ole Gunnar Solskjaer អាច​ប្រើប្រាស់​យុវជន​ជួរ​មុខ​ដូច​ជា Rashford, Martial និង Daniel James ជា​ជម្រើស​ដំបូង​ច្រើន​ជាង។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT