នារដូវកាល ២០១៩/២០ សម្រាប់ក្លឹបសេះបង្កង់ Juventus នឹងមានផ្លាស់ប្តូរជាច្រើនមិនថាតែប្រព័ន្ធការពារ បម្រើនិងប្រយុទ្ធគឺបាននាំចូលបេក្ខភាពចំណូលថ្មីចេញពីបណ្តាក្លឹបកំពូលមួយចំនួននៅតំបន់អឺរ៉ុប។
ថ្មីៗនេះក្រុមការពារជើងឯក Serie A ប្រាំបីសម័យកាលជាប់គ្នា ទើបតែចុះហត្ថលេខានាំយកខ្សែការពារ Matthijs de Ligt ចេញពីក្លឹប AFC Ajax ដែលគេជឿថាមាន Ronaldo នៅពីក្រោយខ្នងជាចំណែកសំខាន់មួយសម្រាប់ការដោះដូរលើកនេះ។
បែបណាមិញអ្នកប្រាកដជាឆ្ងល់ តើក្លឹប Juventus អាចនឹងរៀបចំប្រព័ន្ធលេងបែបណាសម្រាប់រដូវកាលក្រោយ? តើប្រព័ន្ធលេង (ដូចបង្ហាញខាងក្រោម) អាចមានសង្ឃឹមប៉ុន្មានភាគរយក្នុងការប្រជែង ពានរង្វាន់អឺរ៉ុប UEFA Champions League?
ការព្យាករណ៍ជម្រើស ១១ រូប៖ Szczesny; De Sciglio, De Ligt, Rugani, Alex Sandro; Pjanic, Ramsey, Bentancur; Bernardeschi, Ronaldo, Mandzukic