AC Milan កំពុងចែចូវយក Luka Modric ខណៈសាមីខ្លួនមិនចង់ចេញទេ

ក្រុម AC Milan ​កំពុង​ចូល​សួរ​នាំ​តម្លៃ​ខ្លួន​របស់ Luka Modric ​ដែល​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ចាកចេញ​ពី Real Madrid ​បាន ប្រសិន​បើ​ទទួល​បាន​តម្លៃ​សមរម្យ។

សម្រាប់​រដូវ​ក្ដៅ​នេះ Modric ​មិន​មាន​បំណង​ទាន់​ចង់​ចាកចេញ​ពី​អេស្ប៉ាញ​ឡើយ បើ​ទោះ​ជា​មាន​ក្លឹប​ច្រើន​ចង់​បាន​រូបគេ​យ៉ាង​ណា​ក៏​ដោយ។ Inter Milan ​ជា​ក្រុម​ចង់​បាន​រូបគេ​ខ្លាំង​បំផុត ដោយ​បាន​ទាក់ទង​តាំង​ពី​ចប់ World Cup 2018 ​មក​ម្ល៉េះ ប៉ុន្តែ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រាង​បាន​ឡើយ ​ព្រោះ​ក្លឹប Real Madrid ​ដាក់​តម្លៃ​ខ្លួន​ម្ចាស់​ពាន Ballon d’Or ​នេះ​ខ្ពស់​ខ្លាំង​ណាស់។

ក្រោយ​ពី Inter ​បាន​ដើរ​ចេញ​ទៅ ​ក្រុម AC Milan ​របស់​អ៊ីតាលី​ក៏​បាន​ចូល​ខ្លួន​មក​ម្ដង។ បើ​ទោះ​ជា​សាមី​ខ្លួន​បាន​បដិសេធ​មិន​ទាន់​ចង់​ចេញ​ក៏​ដោយ ​ក៏​ក្លឹប​យក្ស​អ៊ីតាលី​ព្យាយាម​ចែចូវ​ផង​ដែរ។ នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀត តម្លៃ​ខ្លួន​របស់​គេ​នៅ​តែ​ខ្ពស់ ​ហើយ​សមត្ថភាព​ក៏​ល្អ​ទៀត ទើប​បាន​ជា​ក្លឹប Real Madrid ​មិន​លក់​ចេញ​ថោក​បាន​ឡើយ។ ជា​ពិសេស រូបគេ​ជា​ម្ចាស់​អាវ​លេខ​១០​នៅ​ក្លឹប​ថែម​ទៀត៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT