Klopp ៖ រដូវ​កាល​នេះ Liverpool ​មិន​អាច​ចាយ​លុយ​ធំ​បាន​ទេ

លោក Jurgen Klopp ​អ្នកចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​ក្រុម​នឹង​មិន​អាច​ចាយ​ច្រើន​ទៀត​បាន​ទេ ព្រោះ​២​រដូវ​កាល​កន្លង​មក ក្រុម​ចំណាយ​ខ្លាំង​លើ​ទីផ្សារ​ដោះដូរ​កីឡាករ។

និយាយ​ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​ក្លឹប Liverpool ​លោក Klopp ​បាន​បង្ហើប​ថា​ក្លឹប​នឹង​មិន​ចំណាយ​ប្រាក់​ច្រើន​បាន​ទៀត​ទេ ព្រោះ​២​រដូវ​កាល​កន្លង​មក​បាន​ចាយ​អស់​ច្រើន​ទៅ​ហើយ។ អ្វី​ដែល​លោក​អាច​និយាយ​បាន​គឺ​ប្រឹង​ប្រែង​រក្សា​កីឡាករ​ដែល​មាន​បច្ចុប្បន្ន ព្រោះ​មាន​ក្លឹប​ជា​ច្រើន​កំពុង​​ចង់​បាន​កីឡាករ Liverpool ​។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​បន្ថែម​ទៀត​ថា​៖ “តែងតែ​មាន​អ្នក​និយាយ​១​រដូវ​កាល​ចំណាយ​២០០​ទៅ​៣០០​លាន​ផោន។ ​មាន​តែ​ក្លឹប​២​ទេ​នៅ​លើ​លោក​នេះ ដែល​អាច​ចំណាយ​បាន​ដូច Real Madrid ​និង Barcelona ​ដោយ​ក្លឹប​២​នោះ​គឺ Man City ​និង PSG ​ដែល​អាច​ធ្វើ​វា​បាន​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​យើង​គឺ​ល្អ​ហើយ ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​ក្រុម​ដែល​ខ្ញុំ​មាន​សព្វថ្ងៃ”៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT