Neymar ត្រូវបានគេដឹងថាកំពុងទាក់ទងទៅក្លឹប Manchester United ដើម្បីអាចនាំរូបគេចេញពីក្រុម PSG បាននារដូវក្ដៅខាងមុខនេះ។

បច្ចុប្បន្ន Neymar បានចូលហ្វឹកហាត់ជាមួយក្រុម PSG វិញហើយ ក្រោយពីចរចាគ្នាត្រូវមក។ យ៉ាងណាមិញ រូបគេមកហាត់វិញនេះមែន ប៉ុន្តែបំណងចង់ចាកចេញពីបារាំងនៅតែមានដដែល។ ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាកីឡាករប្រេស៊ីលនេះ បានទាក់ទងទៅក្លឹប Man Utd ដើម្បីសិក្សាពីលទ្ធភាពដែលអាចនាំរូបគេចេញបាន។
ការទៅទាក់ទងក្លឹបនៅអង់គ្លេសនេះ គឺដោយសារតែ Barcelona ក្លឹបដែលចង់បាន Neymar នោះ បានដកថយខ្លួនវិញហើយ ព្រោះតម្លៃខ្លួនកីឡាករវ័យ២៧ឆ្នាំច្រើនលើសពីចំនួនដែលក្លឹបអាចចំណាយ។ មួយវិញទៀត ក្រុមអ្នកមានបុណ្យក៏បានទិញយកខ្សែប្រយុទ្ធ Griezmann តម្លៃជាង១០០លានផោនមករួមក្រុមរួចមកហើយ៕ប្រភព៖ Thesun




