លោក Ole ចុច​ឈ្មោះ​ចំៗ​កីឡាករ ២ រូប​ដែល​ត្រៀម​នឹង​ជំនួស​តំណែង Herrera

ក្រោយ​ការ​ចាកចេញ​របស់​កីឡាករ Ander Herrera ​ក្លឹប Man Utd កំពុង​រៀបចំ​គម្រោង​ថ្មី​លើ​ប្រព័ន្ធ​លេង​សម្រាប់​រដូវ​កាល ២០១៨/១៩ របស់​ខ្លួន តាម​រយៈ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​មួយ​ចំនួន​និង​ការ​ផ្លាស់​ចេញ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

Herrera ខ្ញី​ចាស់​ចាយ​ពេល​កាន់​ឆ្នាំ​នៅ​បិសាច​ក្រហម​មួយ​រូប​បាន​ចាកចេញ​ទៅ​ចូលរួម​នៅ Paris Saint-Germain ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ ក្រោយ​ខកខាន​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​ម្ចាស់​ដី Old Trafford។

អ្នកដឹកនាំ​វ័យ ៤៦ ឆ្នាំ​បាន​បង្ហើប​ដល់​កីឡាករ ២ រូប​មាន​ McTominay និង Pereira ដែល​លោក​រំពឹង​ទុក​ខ្ពស់​ថា​អាច​ជំនួស​តំណែង​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ [Herrera]។ លោក​ប្រាប់​ថា៖ “ខ្ញុំ​រំពឹង​ច្រើន​ពី Pereira និង Scotty McTominay ដោយ​រដូវ​កាល​ចាស់​ពួក​គេ​ចាប់​ផ្តើម​បាន ១៥ ទៅ ២០ ប្រកួត​ដែរ ហើយ​ឆ្នាំ​នេះ​គឺ​យ៉ាង​តិច ២០ ​ប្រកួត ​ពោល​គឺ​អ្នក​ទាំង​ពីរ​ត្រូវ​ចូលរួម​ជំនួស​តំណែង Ander Herrera”។

បញ្ជាក់​ថា United ទើប​តែ​ចុះ​ហត្ថលេខា​យក​បាន​កីឡាករ ២ រូប​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​មាន Aaron Wan-Bissaka និង Daniel James ​ដែល​សរុប​រួម​ចាយ​អស់ ៧២ លាន​ផោន។ ប្រភព៖ Metro​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT