[ផ្លូវការ] រក​ឃើញ​អ្នក​ជំនួស​តំណែង Benitez នៅ​ក្លឹប Newastle ហើយ

លោក Steve Bruce ដែល​ធ្លាប់​ជា​អតីត​អ្នកចាត់ការ​ចាស់​នៅ​ក្លឹប Sunderland ពេល​នេះ​បាន​ផ្លាស់​មក​ចូលរួម​ជាមួយ Newcastle United ហើយ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ថ្មី​ជំនួស​តំណែង​ចាស់​របស់​លោក Rafael Benitez ដែល​ផ្លាស់​ទៅ​ចូលរួម​នៅ​ទ្រនំ​នៃ​ទឹកដី​ប្រទេស​ចិន។

អតីត​ជើង​ចាស់​ធ្លាប់​រួមរស់​នៅ Man Utd ​រូប​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ប្រកាស​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ពុធ ជាមួយ​ការ​ជជែក​រួចរាល់​រវាង​ភាគី​ក្លឹប​ថ្មី Newcastle លើ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ។

បញ្ជាក់​ថា​កាល​ពី​រដូវ​កាល ២០១៨/១៩ ក្លឹប​ Newcastle ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៣ មាន ៤៥ ពិន្ទុ​ស្មើ​ជាមួយ​ក្លឹប Bornemouth ​ដោយ​សរុប ៣៨ ប្រកួត​ឈ្នះ ១២ ស្មើ ៩ និង​ចាញ់ ១៧។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT