ចេញហើយ! កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមល្អបំផុតនៅអាស៊ី ក្នុងវគ្គជម្រុះវ៉ើលខាប់

លទ្ធផលចាប់ពូលជាផ្លូវការនៃវគ្គជម្រុះបាល់ទាត់ពិភពលោកជុំទី២ បានចេញជាផ្លូវការហើយ ដោយក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅពូល C ជាមួយ បារ៉ែន អ៊ីរ៉ាក់ ហុងកុង និង អ៊ីរ៉ង់។

ពូលនេះកម្ពុជា នៅកម្រិតទាបជាងគេ ខណៈដៃគូសុទ្ធតែគីឡូវ៉ើលខាប់ដូចជាក្រុមលេខ១នៅអាស៊ី អ៊ីរ៉ង់ និងបេក្ខភាពឈ្នះ AFC Asian Cup ដូចជា បារ៉ែន និង អ៊ីរ៉ាក់។

កម្ពុជា បានឡើងមកដល់ជុំទី២នេះ បន្ទាប់ពីបានយកឈ្នះប៉ាគីស្ថានទាំង២ជើង កាលពីវគ្គជម្រុះជុំដំបូង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT