Rodgers៖ Leicester ​បដិសេធ​លក់ Maguire ​២​ដង​មក​ហើយ​

លោក Brendan Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បានបញ្ជាក់​ថា​ក្លឹប​​បដិសេធ​លក់ Harry Maguire ​២​លើក​មក​ហើយ ​ព្រោះ​តម្លៃ​ផ្ដល់​ឱ្យ​មិន​សម​តាម​សមត្ថភាព។

Manchester United ​និង Manchester City ​ជា​ក្លឹប​២​ដែល​ចង់​បាន​ខ្សែ​ការពារ​ខាង​លើ​នេះ​ជាង​គេ។ ពួកគេ​បាន​ស្នើ​ទិញ Harry Maguire ​នេះ​ម្ដង​មក​ហើយ ប៉ុន្តែ​លទ្ធផល​គឺ​មិន​បាន​ឡើយ ព្រោះ​ក្រុម Leicester ​អត់​លក់​ឱ្យ ​ដោយ​ទាមទារ​តម្លៃ​ខ្លួន​ដល់​ទៅ​៩០​លាន​ផោន​ឯ​ណោះ។ តម្លៃ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្លឹប​នៅ​ទីក្រុង Manchester ​ទាំង​ពីរ​រារែក​ខ្លាំង។ នៅ​ពេល​នេះ Man City ​បាន​ដក​ថយ​ហើយ នៅ​ឡើយ​តែ​បិសាច​ក្រហម​មួយ​ប៉ុណ្ណោះ ដែល​នៅ​ចរចា​បន្ដ​ទៀត។

លោក Rodgers ​បាន​បញ្ជាក់​ថា​កីឡាករ​របស់​ម្នាក់​នេះ ​ជា​កីឡាករ​ល្អ​ម្នាក់ ដូច្នេះ​ហើយ​ក្លឹប​មិន​អាច​លក់​រូបគេ​ចេញ​ក្នុង​តម្លៃ​ខ្លួន​ទាប​បាន​ទេ។ ​ការ​បដិសេធ​២​លើក​កន្លង​មក គឺ​ដោយសារ​តែ​ក្លឹប​ដែល​ចង់​បាន​ផ្ដល់​តម្លៃ​ខ្លួន​ទាប​ពេក។ Leicester City ​ចង់​បាន​៩០​លាន​ផោន​ទើប​ព្រម​ឱ្យ​  Maguire ​ចាកចេញ​ទៅ​ក្លឹប​ថ្មី​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT