គ្រូ PSG ៖ខ្ញុំ​ដឹង Neymar ​ចង់​ចេញ​យូរ​ដែរ​ហើយ​

លោក ​Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បង្ហើប​ថា​លោក​បាន​ដឹង​ពី​ចេតនា Neymar ​ចង់​ចេញ​ពី PSG ​តាំង​ពី​ចប់​រដូវ​កាល​ភ្លាម​ម្ល៉េះ។

កីឡាករ​ប្រេស៊ីល​ខាង​លើ​បាន​ប្រកាស​ចង់​ចាកចេញ​ពី​ក្រុម PSG ​តែ​ម្ដង ​ក្រោយ​ពី​ចប់​រដូវ​កាល​កន្លង​ទៅ ​ហើយ​ក៏​មាន​រឿង​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​ផង​ដែរ។ មាន​ដំណឹង​រូបគេ​កំពុង​ព្យាយាម​ធ្វើ​យ៉ាង​ណា ឱ្យ​បាន​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ចាស់ Barcelona ​វិញ។ ស្រប​ពេល​ដែល​ខាង PSG ​ក៏​មិន​ឃាត់​អី​ដែរ តែ​ការ​ផ្លាស់​ទៅ​លេង​ក្លឹប​ចាស់​នោះ ​ក៏​តម្រូវ​ឱ្យ​មាន​តម្លៃ​ខ្លួន​សមស្រប​តាម​ទីផ្សារ​ដែរ។

ចំពោះ​រឿង​នេះ ​លោក Thomas Tuchel ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ក៏​និយាយ​ដែរ​ថា​៖ “ខ្ញុំ​តែងតែ​មិន​សប្បាយ​ចិត្ត​ឡើយ​សម្រាប់​កីឡាករ​ណា​ដែល​មក​ហ្វឹកហាត់​យឺត។ ប៉ុន្តែ​វា​ច្បាស់​ហើយ​សម្រាប់​យើង ​បច្ចុប្បន្ន​នេះ វា​ជា​រឿង​របស់​ក្លឹប​និង Neymar ​។ យើង​នៅ​តែ​ធ្វើ​ការ​ជាមួយ​គ្នា។ ខ្ញុំ​ដឹង​រឿង​គាត់​ចង់​ចាកចេញ​នេះ​មុន​ពេល​ចាប់​ផ្ដើម Copa America ​ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ដែល​ខ្ញុំ​ត្រូវ​ដោះស្រាយ​នោះ​ទេ។ វា​ជា​រឿង​ក្លឹប​និង​សាមី​ខ្លួន ត្រូវ​ដោះស្រាយ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT