ទោះ Spurs ​ចាប់​អារម្មណ៍ ​តែ Bale ​នៅ​តែ​ចង់​បន្ដ​លេង​ឱ្យ Real Madrid ​

ភ្នាក់ងារ​ទីផ្សារ​របស់ Gareth Bale ​បាន​ចេញ​មុខ​ច្រាន​ចោល​ជា​ថ្មី​ម្ដង​ទៀត ​ថា​កីឡាករ​វែល​នឹង​មិន​ចាកចេញ​ពី Real Madrid ​ដើម្បី​ទៅ​លេង​ឱ្យ Spurs ​វិញ​ឡើយ​។

កាល​ពី​ម្សិលមិញ​នេះ ​កាសែត​អេស្ប៉ាញ Marca ​បាន​ចុះ​ផ្សាយ​ថា Spurs ​ចង់​បាន Bale ​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​អាច​ផ្ដល់​តម្លៃ​ខ្លួន​៥០​ទៅ​៦០​លាន​អឺរ៉ូ ​ជាមួយ​ប្រាក់​ពលកម្ម​ត្រឹម​ពាក់​កណ្ដាល​ពេល​នៅ Real Madrid ។ ជាមួយ​ដំណឹង​នេះ លោក Jonathan Barnett ​ភ្នាក់ងារ​ទីផ្សារ​របស់ Bale ​បាន​ចេញ​មុខ​មក​បកស្រាយ​ភ្លាម​តែ​ម្ដង។

លោក​បាន​បញ្ជាក់​ថា ​កីឡាករ​ជម្រើស​ជាតិ​វែល​ខាង​លើ ​នឹង​មិន​ចាកចេញ​ទៅ​ណា​ពី Real Madrid ​ឡើយ។ បើ​ទោះ​ជា​មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក Zidane ​ប៉ុន្តែ​រូបគេ​នៅ​តែ​ចង់​បន្ដ​លេង​ក្នុង​ក្លឹប​នេះ ទៀត​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។ បច្ចុប្បន្ន​រូបគេ​កំពុង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បី​ប្រជែង​តំណែង​តំបន់​ប្រយុទ្ធ​ខាង​លើ​របស់ Real Madrid ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT